ស្វែងរកនិងស្តាប់ការព្រមានអំពីអាកាសធាតុ
ស្វែងរកនិងស្តាប់ការព្រមានអាកាសធាតុអំពីព្យុះភ្លៀងចេញពីការិយាល័យឧតុនិយម រួមមានការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ និង ការព្រមានអំពីព្យុះផ្គររន្ទះធ្ងន់ធ្ងរ។
NSW SES នឹងចេញ ដំបូន្មាន ឃ្លាំមើល និងចាត់វិធានការ ឬការព្រមានអំពីការសង្គ្រោះបន្ទាន់។ កម្រិតនៃការព្រមានគឺអាស្រ័យលើផលប៉ះពាល់ និងផលវិបាកដែលរំពឹងទុកពីព្យុះភ្លៀង។
ការព្រមានទាំងនេះនឹងបង្ហាញនៅលើកម្មវិធីគ្រោះថ្នាក់នៅជិតខ្ញុំ (Hazards Near Me)។
ចាត់វិធានការប្រកបដោយសុវត្ថិភាព
ធានាឱ្យមានសុវត្ថិភាព ឬដាក់វត្ថុរលុងៗចេញឱ្យឆ្ងាយពីទីធ្លាផ្ទះរបស់អ្នក ឬយ៉ផ្ទះរបស់អ្នក ឧទាហរណ៍៖ ត្រាំប៉ូលីន ឆ័ត្រ តុនិងកៅអី និងចានដាក់ចំណីសត្វចិញ្ចឹម។
ចតរថយន្តនៅក្រោមជម្រកមានដំបូលសុវត្ថិភាព (យានដ្ឋាន ចំណតរថយន្ត) ឱ្យឆ្ងាយពីដើមឈើ ខ្សែភ្លើង និងតំបន់ទំនាប។
ធានាថាកូនៗ និងសត្វដែលស្ថិតនៅក្នុងការថែទាំរបស់អ្នក ត្រូវបាននាំចូលទៅខាងក្នុងកន្លែងដែលមានសុវត្ថិភាព។
តាមដានស្ថានភាពអាកាសធាតុនៅក្នុងតំបន់
ត្រូវប្រាកដថាអ្នកជិតខាង ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដឹងអំពីការព្រមានបច្ចុប្បន្ន។
ស្ដាប់វិទ្យុ និងទូរទស្សន៍នៅតាមតំបន់របស់អ្នក ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗអំពីអាកាសធាតុ។
អនុវត្តតាមដំបូន្មានទាំងអស់ពីសេវាសង្គ្រោះបន្ទាន់។
រក្សាសុវត្ថិភាពនៅផ្ទះ
ស្នាក់នៅខាងក្នុងអគារ នៅឆ្ងាយពីទ្វារ និងបង្អួច។
ពិចារណាឡើងវិញអំពីការបើកបរ ឬការធ្វើដំណើរក្នុងអំឡុងពេលមានព្យុះភ្លៀង។
រក្សាសុវត្ថិភាពប្រសិនបើកំពុងបើកបរ
បន្ថយល្បឿន និងបើកបរទៅតាមស្ថានភាពនានា។
ចូរឈប់តាមដងផ្លូវដើម្បីស្វែងរកទីជម្រកដែលស្ថិតនៅទីតាំងមានសុវត្ថិភាព ជាការប្រសើរគឺនៅឆ្ងាយពីដើមឈើ ខ្សែភ្លើង និងតំបន់ទំនាប។
ពិនិត្យមើលចរាចរណ៍ផ្សាយផ្ទាល់ និងស្តាប់ការធ្វើបច្ចុប្បន្នភាពថ្មីៗនៅតាមស្ថានីយ៍វិទ្យុក្នុងតំបន់របស់អ្នក
រក្សាសុវត្ថិភាពនៅខាងក្រៅ
ហៅទូរសព្ទទៅ NSW SES តាមលេខ 132 500 ប្រសិនបើអ្នកត្រូវការជំនួយសង្គ្រោះបន្ទាន់ ឬលេខសូន្យបីដង (000) ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។
រកទីជម្រកដែលមានសុវត្ថិភាព ជាការប្រសើរគឺត្រូវស្ថិតនៅក្នុងអគារ។
នៅឱ្យឆ្ងាយពីលូ និងផ្លូវទឹក។
នៅឱ្យឆ្ងាយពីដើមឈើ ខ្សែភ្លើង និងវត្ថុដទៃទៀតដែលអាចធ្លាក់ ឬហើរប៉ើងក្នុងខ្យល់។
ត្រូវដឹងអំពីហានិភ័យរន្ទះបាញ់ និងជៀសវាងសកម្មភាពនានានៅខាងក្រៅដែលអាចធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យ។
ទាញយកធនធាននានា