ដឹងពីការព្រមាននានា
ការិយាល័យឧតុនិយមនឹងចេញការឃ្លាំមើលការព្រមានអំពីសមុទ្រ ឬការព្រមានអំពីដី ដោយផ្អែកលើហានិភ័យនៃរលកយក្សស៊ូណាមិ។ ពួកគេនឹងចេញ ការលុបចោលលើការឃ្លាំមើលរលកយក្សស៊ូណាមិ ឬ ការព្រមានអំពីរលកយក្សស៊ូណាមិ នៅពេលការគំរាមកំហែងចម្បងបានកន្លងផុតទៅ ឬរលកយក្សស៊ូណាមិនឹងមិនបានកើតឡើងទេ។
NSW SES នឹងចេញការព្រមានដូចខាងក្រោមនេះ ដោយផ្អែកលើកម្រិតហានិភ័យនៃរលកយក្សស៊ូណាមិ៖
- ដំបូន្មាន - បន្តទទួលបានព័ត៌មាន
បានចេញផ្សាយ នៅពេលដែលមានលទ្ធភាពនៃរលកយក្សស៊ូណាមិនឹងកើតឡើង។ - ការព្រមានក្នុងគ្រាអាសន្ន - ជៀសវាងតំបន់
បានចេញផ្សាយនៅពេលដែលមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិ នៅតំបន់តាមសមុទ្រ និងមហាសមុទ្រនិងច្រាំងសមុទ្រអាចនឹងរងផលប៉ះពាល់។ការព្រមាននេះណែនាំដល់សមាជិកនៃសាធារណជនកុំឲ្យប្រើប្រាស់តំបន់នៅតាមសមុទ្រ។ - ការព្រមានអំពីគ្រាអាសន្ន - ជម្លៀសចេញ
បានចេញផ្សាយនៅពេលមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិដល់តំបន់ដីឆ្នេរសមុទ្រ។ ការព្រមាននេះណែនាំដល់សមាជិកនៃសាធារណជនឲ្យ ជម្លៀសចេញពីតំបន់ជម្លៀស។ - ដំបូន្មាន - លក្ខខណ្ឌត្រួតពិនិត្យ
ការព្រមាននេះបានចេញនៅពេលការគំរាមកំហែងពីរលកយក្សស៊ូណាមិបានកន្លងផុតទៅ។ - ដំបូន្មាន - ត្រឡប់ទៅវិញដោយប្រុងប្រយ័ត្នចំពោះការគំរាមគំហែង ដែលបានកាត់បន្ថយ
ការព្រមាននេះបានចេញ នៅពេលវាមានសុវត្ថិភាព ដើម្បីត្រឡប់ទៅតំបន់ជម្លៀសវិញ។
ចាត់វិធានការប្រកបដោយសុវត្ថិភាព
វាអាចមានពេលវេលាតិចតួចដើម្បីត្រៀមខ្លួន – អ្នកត្រូវធ្វើសកម្មភាពឱ្យបានភ្លាមៗ។
ធ្វើតាមការណែនាំទាំងអស់ដែលបានផ្តល់នៅក្នុងការព្រមានអំពីរលកយក្សស៊ូណាមិ៖
សម្រាប់ការព្រមានពេលគ្រាអាសន្ន - ជៀសវាងតំបន់ជាក់លាក់ – ចាកចេញពីទឹក និងចេញឱ្យឆ្ងាយពីតំបន់ឆ្នេរ និងផ្លូវទឹក ដែលភ្ជាប់ទៅមហាសមុទ្រ។
សម្រាប់ការព្រមានពេលគ្រាអាសន្ន - ជម្លៀស – ចេញឱ្យឆ្ងាយ ពីយ៉ាងហោចណាស់ 1 គីឡូម៉ែត្រពីតំបន់ដីដែលនៅឆ្ងាយពីសមុទ្រ។ ប្រសិនបើអ្នកមិនអាចចាកចេញបានទេ សូមផ្លាស់ទីទៅកាន់ អគារមាំមួយ ដែលមានកម្ពស់យ៉ាងតិច 10 ម៉ែត្រ ខ្ពស់ជាងកម្រិតទឹកសមុទ្រធម្មតា។
ប្រសិនបើអ្នក៖
- នៅក្នុងទឹករាក់ ទឹកនៅតាមឆ្នេរសមុទ្រ – ត្រឡប់ទៅឆ្នេរវិញ ត្រូវធានាសុវត្ថិភាពដល់នាវារបស់អ្នក ហើយផ្លាស់ទីចេញឱ្យឆ្ងាយពីទឹក។
- មិននៅតាមសមុទ្រ – ចេញទៅក្នុងទីសមុទ្រថែមទៀត ទៅកាន់ទឹកដែលកាន់តែជ្រៅ។
ស្ដាប់និងឃ្លាំមើលសញ្ញាធម្មជាតិនានានៃរលកយក្សស៊ូណាមិ (ដូចរាយក្នុងបញ្ជីខាងលើ)។
ស៊ីរ៉ែនពេលគ្រាអាសន្នអាចឮសំឡេងនៅកន្លែងខ្លះប្រសិនបើមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ។
សារជាអក្សរ ឬសារជាសំឡេងដែលបានថតទុកអាចត្រូវបានផ្ញើទៅ មនុស្សនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នៅពេលទទួលបានសារនេះ សារនេះផ្ដល់ដំបូន្មានដល់ប្រជាជនឱ្យធ្វើតាមជំហាននានាដើម្បីទទួលបានសុវត្ថិភាព។ ប្រជាជនមិនគួររង់ចាំសារនេះទេ ប្រសិនបើពួកគេបានឮវាតាមរយៈប្រភពផ្សេងទៀត។
អនុវត្តតាមផែនការជម្លៀសពីរលកយក្សស៊ូណាមិរបស់អ្នក
ដើរទៅកាន់តំបន់សុវត្ថិភាពរបស់អ្នក កុំបើកបរ ពីព្រោះផ្លូវអាចត្រូវបានរាំងស្ទះដោយចរាចរណ៍ច្រើនពេក។
យកកញ្ចប់សង្គ្រោះបន្ទាន់របស់អ្នកទៅជាមួយអ្នក។
ត្រូវប្រាកដថាអ្នកជិតខាង ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដឹងអំពីការព្រមានបច្ចុប្បន្ន។
សូមស្ដាប់វិទ្យុ និងទូរទស្សន៍នៅតាមតំបន់របស់អ្នក ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីៗ។
ប្រសិនបើអ្នកត្រូវបានគេជម្លៀសចេញ
ការិយាល័យឧតុនិយម នឹងចេញ ការលុបចោលការឃ្លាំមើលរលកយក្សស៊ូណាមិ ឬ ការព្រមានអំពីការលុបចោលរលកយក្សស៊ូណាមិ នៅពេលការគំរាមកំហែងរលកយក្សស៊ូណាមិបានចប់។
NSW SES នឹងចេញ ដំបូន្មាន៖ ត្រឡប់ទៅវិញដោយប្រុងប្រយ័ត្ន នៅពេលមានសុវត្ថិភាពដើម្បីត្រឡប់ទៅតំបន់ដែលប៉ះពាល់វិញ។
កុំត្រឡប់ទៅកាន់តំបន់ដែលរងផលប៉ះពាល់រហូតដល់សេវាសង្គ្រោះបន្ទាន់ប្រកាសថាវាមានសុវត្ថិភាព។ វាអាចមិនមានសុវត្ថិភាពក្នុងការត្រឡប់ទៅវិញសម្រាប់រយៈពេលយូរ។
មជ្ឈមណ្ឌលស្ដារឡើងវិញគ្រោះមហន្តរាយ និងមជ្ឈមណ្ឌលជម្លៀសអាចត្រូវបានបង្កើតឡើងបន្ទាប់ពីរលកយក្សស៊ូណាមិ។
ចាត់ចែងឱ្យមានកន្លែងសុវត្ថិភាពដែលត្រូវទៅ ដែលស្ថិតនៅក្រៅតំបន់រង ផលប៉ះពាល់ដោយរលកយក្សស៊ូណាមិជាឧទាហរណ៍នៅផ្ទះមិត្តភក្តិឬសាច់ញាតិ។ប្រសិនបើវាមិនមែនជាជម្រើសទេសូមទៅកាន់មជ្ឈមណ្ឌលជម្លៀស។
នៅឱ្យឆ្ងាយពីតំបន់ដែលរងផលប៉ះពាល់ដោយរលកយក្សស៊ូណាមិ ហើយកុំទៅមើលទេសភាពនៅទីនោះ។
ប្រសិនបើអ្នកជាប់គាំង
សូមហៅទូរសព្ទទៅ NSW SES តាមលេខ 132 500 ប្រសិនបើអ្នកត្រូវការជំនួយពេលគ្រាអាសន្ន ឬលេខសូន្យបីដង (000) ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។
ប្រសិនបើអ្នកស្ថិតនៅកន្លែងមានសុវត្ថិភាព ហើយមិនត្រូវការជំនួយ សង្គ្រោះបន្ទាន់ភ្លាមៗទេសូមស្នាក់នៅទីនោះនិងរង់ចាំជំនួយ។
ប្រសិនបើអ្នកអាច
ជួយអ្នកដទៃដែលកំពុងត្រូវការជំនួយ ប្រសិនបើអ្នកអាចធ្វើបាន ហើយប្រសិនបើវាមានសុវត្ថិភាពប៉ុណ្ណោះ។
បន្តស្តាប់រកព័ត៌មាន ដំបូន្មាន និងការធ្វើបច្ចុប្បន្នភាពថ្មីៗ។
ទាញយកធនធាននានា